បទបញ្ចាផ្ទៃក្នុង

Number Game

 1. ច្បាប់មូលដ្ឋាន
 2. ប្រភេទនៃការភ្នាល់
 3. ប្រភេទភ្នាល់
 4. ការភ្នាល់បន្តផ្ទាល់
 5. Next Combo
 6. Number Wheel
 7. ច្បាប់បន្ថែម
 8. កម្មវិធីកំណត់ម៉ោងភ្នាល់
 9. ផ្ទាំងបង្ហាញពិន្ទុ
1. ច្បាប់មូលដ្ឋាន

1.1. ហ្គេមនេះលេងទៅលើការភ្នាល់លេខគ្រាប់បាល់ដែលចាប់ចេញពីម៉ាស៊ីន Bingo។

1.2. ក្រុមហ៊ុន នឹងធ្វើការផ្តល់ជូនអ្នកនៅពេលវេលាពិត និងហាងឆេងភ្នាល់ពិតៗនៅពេលដែលអ្នកធ្វើការភ្នាល់។ អ្នកអាចធ្វើការភ្នាល់ហាងឆេងល្អៗ និងមានច្រើនជំរើសដែលការភ្នាល់ទាំងនោះនឹងត្រូវបានពន្យល់លំអិតខាងក្រោម។

2. ប្រភេទនៃការភ្នាល់

2.1. ជាទូទៅមានការភ្នាល់ពីរប្រភេទដែលយើងអាចលេងបាន ក្នុង Number Game នេះ។
 • ការភ្នាល់មុនហ្គេមចាប់ផ្តើម - អ្នកអាចចាក់ទុកមុនពេលដែលហ្គេមចាប់ផ្តើម តែនៅពេលដែលហ្គេមចាប់ផ្តើមហើយអ្នកមិនអាចភ្នាល់ទៀតបាននោះទេ។
 • ការភ្នាល់ពេលកំពុងដំណើរការ - អ្នកអាចភ្នាល់បន្ទាប់ពីហ្គេមបានដំណើរការ ហាងឆេងផ្សេងនឹងត្រូវបានផ្តល់ជូននៅពេលណាដែលគ្រាប់បាល់និមួយៗបានចាប់ចេញ។
3. ប្រភេទភ្នាល់

3.1. មុនហ្គេមចាប់ផ្តើមមានប្រភេទភ្នាល់ដូចខាងក្រោម៖
 • Over/Under, គ្រាប់បាល់ទីមួយ ឬ គ្រាប់បាល់ចុងក្រោយចេញលទ្ទផល
 • Odd/Even, គ្រាប់បាល់ទីមួយ ឬ គ្រាប់បាល់ចុងក្រោយចេញលទ្ទផល
 • Odd/Even (FT) (សរុបចំនួននៅលើគ្រាប់បាល់ទាំងបីគ្រាប់)
 • Warrior, ប្រៀបធៀបបាល់ទី២ ឬ បាល់ទី៣
"បាល់ចេញលទ្ទផលចុងក្រោយ" ត្រូវបានចាត់ទុកថាជាបាល់ចុងក្រោយនៃការចេញលទ្ទផល។ ប្រសិនបើមានហេតុផលណាមួយដែលបាល់ចុងក្រោយមិនត្រូវបានចាប់យកជាលទ្ទផល់ រាល់សំបុត្រភ្នាល់ទាំងអស់ត្រូវចាត់ទុកជាមោឃៈ ហើយទឹកប្រាក់ភ្នាល់នៅលើបាល់ចុងក្រោយទាំងអស់ត្រូវបង្វិលត្រឡប់ជូនវិញ។

ទឹកប្រាក់សងត្រូវផ្តល់ជូនចំពោះតែហ្គេមដែលបានបញ្ចប់ពេញលេញ។ ហ្គេមដែលបញ្ចប់ពេញលេញជាហ្គេមដែលចេញលទ្ទផលដោយមិនមានការរំខានឬកំហុសឆ្គងណាមួយរហូតដល់បាល់ចុងក្រោយ។ ក្នុងករណីមានកំហុសកើតឡើង ក្រុមហ៊ុនមានសិទ្ទិក្នុងការលុបចោលហ្គេមនោះនិងបង្វិលទឹកប្រាក់ភ្នាល់ជូនវិញ។

3.2. Over/Under, គ្រាប់បាល់ទីមួយ ឬ គ្រាប់បាល់ចុងក្រោយចេញលទ្ទផល

ក្រុមហ៊ុននឹងផ្តល់ជូនហាងឆេងទឹកប្រាក់នៅលើលេខនិមួយៗនៃបាល់ទីមួយឬបាល់ចុងក្រោយដែលចេញលទ្ទផលថាតើ "Over" ឬ "Under"។
Over គ្រាប់បាល់ទីមួយឬចុងក្រោយដែលមានលេខចាប់ពី 38 ទៅដល់ 75 ចាត់ទុកជា Over។
Under គ្រាប់បាល់ទីមួយឬចុងក្រោយដែលមានលេខចាប់ពី 1 ទៅដល់ 37 ចាត់ទុកជា Under។
ឧទាហរណ៍៖ គ្រាប់បាល់លេខ30បានចេញលទ្ទផលនៅគ្រាប់បាល់ចុងក្រោយនៃហ្គេម ដូចនេះ ការភ្នាល់ "Under" ឈ្នះ។

3.3. Odd/Even គ្រាប់បាល់ទីមួយ ឬ គ្រាប់បាល់ចុងក្រោយចេញលទ្ទផល

ក្រុមហ៊ុននឹងផ្តល់ជូននូវហាងឆេងទឹកប្រាក់នៅតាមលេខនៃគ្រាប់បាល់ទីមួយ ឬ គ្រាប់បាល់ចុងក្រោយដែលចេញលទ្ទផលដែលជា "សេស ឬ គូ"។
Odd –គ្រាប់ឡូតូដែលមានលេខសេសចាត់ទុកបាល់លេខសេស។
Even – គ្រាប់ឡូតូដែលមានលេខគូចាត់ទុកបាល់លេខគូ។
ឧទាហរណ៍៖ គ្រាប់បាល់លេខ 30 បានចេញលទ្ទផលនៅគ្រាប់បាល់ទីមួយនៃហ្គេម ដូចនេះ ការភ្នាល់ "Even" ឈ្នះ។

3.4. Odd/Even FT (សរុបចំនួននៅលើគ្រាប់បាល់ទាំងបីគ្រាប់)

ក្រុមហ៊ុននឹងផ្តល់ជូននូវហាងឆេងទឹកប្រាក់នៅចំនួនសរុបនៃបាល់ទាំងបីដែលចេញលទ្ទផល ដែលជា "សេស ឬ គូ"។
Odd (FT) – សរុបចំនួននៅលើគ្រាប់បាល់ទាំងបីគ្រាប់ជាចំនួនសេស។
Even (FT) – សរុបចំនួននៅលើគ្រាប់បាល់ទាំងបីគ្រាប់ជាចំនួនគូ។
ឧទាហរណ៍៖ គ្រាប់បាល់មានលេខ 07 13 និង 20 បានចេញលទ្ទផល ហើយ ចំនួនសរុបគ្រាប់បាល់ទាំងបីគឺស្មើនឹង 40។ 40 ជាចំនួនគូ ដូចនេះ ការភ្នាល់ "Even (FT)" ឈ្នះ។

3.5. Warrior ប្រៀបធៀបគ្រាប់បាល់ទី2 ឬគ្រាប់បាល់ទី3

3.5.1. ល្បែងនេះតំរូវអោយមានការចាប់យកគ្រាប់បាល់ចំនួនបីគ្រាប់។ ល្បែងនេះចាប់ផ្តើមដោយការចាប់យកគ្រាប់បាល់ទី1 និងត្រូវលេងដោយធ្វើការប្រៀបធៀបគ្រាប់បាល់ទី2 និងគ្រាប់បាល់ទី3 ដែលគ្រាប់បាល់ណាមានលេខធំជាងឈ្នះ។

3.5.2. លេខ 1 គឺជាលេខទាបបំផុត ហើយលេខ 75 គឺជាលេខខ្ពស់ជាងគេបំផុត។

3.5.3. ក្រុមហ៊ុននឹងកំណត់នូវហាងឆេងទឹកប្រាក់សំរាប់ការភ្នាល់ប្រភេទនេះមុនពេលគ្រាប់បាល់ទី1ត្រូវបានចាប់។ អ្នកលេងអាចធ្វើការភ្នាល់មុនពេលគ្រាប់បាល់ទី1ត្រូវបានចាប់។
ឧទាហរណ៍: ប្រសិនជាគ្រាប់បាល់ទី2ដែលបានចាប់គឺលេខ 45 ហើយគ្រាប់បាល់ទី3 គឺលេខ 60 ដូច្នេះអ្នកលេងដែលភ្នាល់នៅលើគ្រាប់បាល់ទី3 នឹងឈ្នះ។

4. ការភ្នាល់បន្តផ្ទាល់

4.1. មានការភ្នាល់ (5)ប្រភេទសំរាប់ការភ្នាល់បន្តផ្ទាល់:
 • Next Odd/Even
 • Next Over/Under
 • Next Hi/Lo
 • Next Combo
 • Number Wheel
4.2. Next Odd/Even

4.2.1. បន្ទាប់ពីបាល់នីមួយៗត្រូវបានចាប់ ក្រុមហ៊ុននឹងផ្តល់នូវហាងឆេងទឹកប្រាក់សំរាប់ភ្នាល់ថាតើគ្រាប់បាល់បន្ទាប់ជាលេខ "សេស" ឬ "គូ"។ អ្នកលេងអាចធ្វើការភ្នាល់បន្ទាប់ពីល្បែងបានចាប់ផ្តើម។ ល្បែងនឹងត្រូវបញ្ចប់នៅពេលដែលចំនួនគ្រាប់បាល់ជាក់ស្តែងត្រូវបានចាប់ ទៅតាមសេចក្តីសំរេចរបស់ក្រុមហ៊ុន។

4.3. Next Over/Under

4.3.1. បន្ទាប់ពីបាល់និមួយៗត្រូវបានចាប់ ក្រុមហ៊ុននឹងផ្តល់នូវហាងឆេងទឹកប្រាក់សំរាប់ភ្នាល់ថាតើគ្រាប់បាល់បន្ទាប់ជាលេខ "Over" ឬ "Under"។ អ្នកលេងអាចធ្វើការភ្នាល់បន្ទាប់ពីល្បែងបានចាប់ផ្តើម។

បាល់ពីលេខ 1 ដល់ លេខ 37 ត្រូវបានចាត់ទុកថាជា "Under"។
បាល់ពីលេខ 38 ដល់លេខ 75 ត្រូវបានចាត់ទុកថាជា "Over"។
ល្បែងនឹងត្រូវបញ្ចប់នៅពេលដែលចំនួនគ្រាប់បាល់ជាក់ស្តែងត្រូវបានចាប់ ទៅតាមសេចក្តីសំរេចរបស់ក្រុមហ៊ុន។

4.4. Next High/Lo

4.4.1. បន្ទាប់ពីបាល់និមួយៗត្រូវបានចាប់ ក្រុមហ៊ុននឹងផ្តល់នូវហាងឆេងទឹកប្រាក់សំរាប់ភ្នាល់ថាតើគ្រាប់បាល់បន្ទាប់ជាលេខធំជាង ឬជាលេខតូចជាង។ អ្នកលេងអាចធ្វើការភ្នាល់បន្ទាប់ពីល្បែងបានចាប់ផ្តើម។ ល្បែងនឹងត្រូវបញ្ចប់នៅពេលដែលចំនួនគ្រាប់បាល់ជាក់ស្តែងត្រូវបានចាប់ ទៅតាមសេចក្តីសំរេចរបស់ក្រុមហ៊ុន។

5. Next Combo

5.1. បន្ទាប់ពីបាល់និមួយៗត្រូវបានចាប់ ក្រុមហ៊ុននឹងផ្តល់នូវហាងឆេងទឹកប្រាក់សំរាប់ភ្នាល់ថាតើគ្រាប់បាល់បន្ទាប់ជាលេខ Over/Odd, Under/Odd, Over/Even and Under/Even។ អ្នកលេងអាចធ្វើការភ្នាល់បន្ទាប់ពីល្បែងបានចាប់ផ្តើម។ ល្បែងនឹងត្រូវបញ្ចប់នៅពេលដែលចំនួនគ្រាប់បាល់ជាក់ស្តែងត្រូវបានចាប់ ទៅតាមសេចក្តីសំរេចរបស់ក្រុមហ៊ុន។

ឧទាហរណ៍ទី1: គ្រាប់បាល់លេខ 30 ត្រូបានចាប់ ដូច្នេះការភ្នាល់ទៅលើ "Next Under/Even"នឹងឈ្នះ។
ឧទាហរណ៍ទី2: គ្រាប់បាល់លេខ 47 ត្រូវបានចាប់ ដូច្នេះការភ្នាល់ទៅលើ "Next Over/Odd" នឹងឈ្នះ។

6. Number Wheel

6.1. ប្រភេទភ្នាល់នេះគឺជាការភ្នាល់ទៅលើក្រុមនៃលេខ។ ក្រុមហ៊ុននឹងកំណត់នូវហាងឆេងទឹកប្រាក់សំរាប់ការភ្នាល់ប្រភេទនេះមុនពេលគ្រាប់បាល់ទី1ត្រូវបានចាប់។ អ្នកលេងអាចធ្វើការភ្នាល់បន្ទាប់ពីល្បែងបានចាប់ផ្តើម។

6.2. អ្នកលេងអាចធ្វើការភ្នាល់បានច្រើនក្រុម។

6.3. អ្នកលេងអាចធ្វើការភ្នាល់បានច្រើនក្រុម:

6.3.1. ប្រភេទភ្នាល់ប្រាំ (5)-លេខ

គឺជាប្រភេទភ្នាល់ទៅលើក្រុមដែលមាន 5 លេខ ដែលត្រូវបានរៀបតាមលំដាប់ជួរដេកបន្តបន្ទាប់។ ក្រុមទាំងនេះមានដូចជា:

ក្រុម 1-1 (លេខពី 1-5) ក្រុម 1-2 (លេខពី 6-10) ក្រុម 1-3 (លេខពី 11-15)
ក្រុម 1-4 (លេខពី 16-20) ក្រុម 1-5 (លេខពី 21-25) ក្រុម 1-6 (លេខពី 26-30)
ក្រុម 1-7 (លេខពី 31-35) ក្រុម 1-8 (លេខពី 36-40) ក្រុម 1-9 (លេខពី 41-45)
ក្រុម 1-10 (លេខពី 46-50) ក្រុម 1-11 (លេខពី 51-55) ក្រុម 1-12 (លេខពី 56-60)
ក្រុម 1-13 (លេខពី 61-65) ក្រុម 1-14 (លេខពី 66-70) ក្រុម 1-15 (លេខពី 71-75)

6.3.2. ប្រភេទភ្នាល់ដប់ប្រាំ (15)-លេខ

គឺជាប្រភេទភ្នាល់ទៅលើក្រុមដែលមាន15 លេខ ដែលត្រូវបានតំរៀបតាមជួរដេក និងជួរឈរ។

6.3.2.1. ទាំងនេះគឺជាក្រុមនៃប្រភេទភ្នាល់15លេខតាមជួរដេក:

ក្រុម 2-1 (លេខពី 1-15) ក្រុម 2-2 (លេខពី 16-30) ក្រុម 2-3 (លេខពី 31-45)
ក្រុម 2-4 (លេខពី 46-60) ក្រុម 2-5 (លេខពី 61-75)  

6.3.2.2. ហើយខាងក្រោមនេះគឺជាក្រុមនៃប្រភេទភ្នាល់15លេខតាមជួរឈរ:

ក្រុម 4-1 (មានលេខ 1,6, 11, 16, 21, 26, 31, 36, 41, 46, 51, 56, 61, 66, 71)
ក្រុម 4-2 (មានលេខ 2, 7, 12, 17, 22, 27, 32, 37, 42, 47, 52, 57, 62, 67, 72)
ក្រុម 4-3 (មានលេខ 3, 8, 13, 18, 23, 28, 33, 38, 43, 48, 53, 58, 63, 68, 73)
ក្រុម 4-4 (មានលេខ 4, 9, 14, 19, 24, 29, 34, 39, 44, 49, 54, 59, 64, 69, 74)
ក្រុម 4-5 (មានលេខ 5, 10, 15, 20, 25, 30, 35, 40, 45, 50, 55, 60, 65, 70,75)

6.3.3. ប្រភេទភ្នាល់ម្ភៃប្រាំ (25)-លេខ

គឺជាប្រភេទភ្នាល់ទៅលើក្រុមដែលមាន25 លេខ។ ក្រុមទាំងនេះមានដូចជា:

ក្រុម 3-1 (លេខពី 1-25) ក្រុម 3-2 (លេខពី 26-50) ក្រុម 3-3 (លេខពី 51-75)


7. ច្បាប់បន្ថែម

7.1. គ្រាប់បាល់ទាំងអស់ចាប់ចេញពីម៉ាស៊ីនBingo ត្រូវបានអានដោយម៉ាស៊ីនស្គេនស្វ័យប្រវត្តិ។ ក្រុមហ៊ុនមានការប្រុងប្រយ័ត្ន និងមានដំណើរការសមស្របទាក់ទងទៅនឹងភាពត្រឹមត្រូវនៃម៉ាស៊ីនស្គេន។ ទោះបីជាមាននូវដំណើរការសមស្រប ជាមួយនឹងការប្រុងប្រយ័ត្នទុកជាមុនដូចដែលបានលើកឡើងក៏ដោយ អ្នកដឹងហើយថាល្បែងប្រភេទនេះ គឺមានដំណើរការលឿន ហើយលទ្ធផលនេះត្រូវបានអានដោយម៉ាស៊ីនស្គេន។ ដូច្នេះក្នុងករណីដែលកំរកើតមានទាក់ទងទៅនឹងភាពខុសគ្នានៃលេខរបស់គ្រាប់បាល់ដែលបង្ហាញនៅលើវីដេអូបន្តផ្ទាល់ និងលេខដែលអានដោយម៉ាស៊ីនស្គេនស្វ័យប្រវត្តិ នោះក្រុមហ៊ុនសូមរក្សាសិទ្ធិយកលទ្ធផលដែលអានដោយម៉ាស៊ីនស្គេនជាលទ្ធផលចុងក្រោយ។ អ្នកទទួលស្គាល់ថាការសំរេចរបស់ក្រុមហ៊ុនជាការសំរេចផ្លូវការចុងក្រោយ ដូចដែលបានចងក្រងនៅក្នុងច្បាប់នេះ។

7.2. រាល់ការភ្នាល់នៅលើហ្គេមដែលកំពុងលេងនឹងត្រូវបានទូទាត់បន្ទាប់ពីគ្រាប់បាល់និមួយៗចេញលទ្ទផល។

7.3. ហ៊ុនមានសិទ្ធិក្នុងការសំរេចទូទៅ។ ក្រុមហ៊ុនមានសិទ្ទិពេញលេញក្នុងការផ្លាសប្តូរ លុបចោល បញ្ចប់ កែប្រែ ឬ ចាប់ផ្តើមហ្គេមជាថ្មី ឬ មិនទទួល ឬ លុបចោលទៅលើការភ្នាល់ណាមួយដោយហេតុផលណាមួយ ដែលជាសកម្មភាពមិនប្រក្រតី ការខូចខាតដោយមិនបានគិតទុកមុន ការដាច់ភ្លើង កំហុសដោយមនុស្សឬដោយបុគ្គលិកក្រុមហ៊ុនដែលធ្វើអោយប៉ះពាល់ដល់បទដ្ឋានការងារ ដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធ និង ព្រឹត្តិការណ៍ស្រដៀងៗផ្សេងៗទៀត។ ការសំរេចចិត្តរបស់ក្រុមហ៊ុនជាដំណោះស្រាយចុងក្រោយនិងសំរេចចុងបញ្ចប់។

8. កម្មវិធីកំណត់ម៉ោងភ្នាល់

8.1. កម្មវិធីកំណត់ម៉ោងភ្នាល់បង្ហាញពីរចំនួននាទីដែលនៅសល់សំរាប់ទទួលទឹកប្រាក់ភ្នាល់។ កម្មវិធីកំណត់ម៉ោងភ្នាល់ នឹងបង្ហាញជាក្រាហ្វិចនៅក្នុងដៃនោះ រយៈពេលនៃការភ្នាល់នេះគឺត្រូវបានកំណត់ដោយក្រុមហ៊ុន។ប្រសិនបើការភ្នាល់ណាមួយធ្វើបន្ទាប់ពីការពេលវេលាកំណត់នោះបញ្ចប់នឹងមិនត្រូវបានទទួលឬមានសុពលភាពទេ។ អ្នកលេងម្នាក់មិនអនុញ្ញាត្តិអោយភ្នាល់បន្ទាប់ពីពេលវេលាកំណត់ផុតឡើយ។ ការភ្នាល់បន្ទាប់ពីម៉ោងកំណត់ផុតនឹងត្រូវចាត់ទុកថាការភ្នាល់មិនដំណើរការឬចាត់ទុកជាមោឃៈ។

8.2. អ្នកលេងគួរយល់ថាក្រុមហ៊ុនខិតខំអស់ពីសមត្ថភាពដើម្បីធ្វើអោយមានភាពត្រឹមត្រូវក្នុងការកំណត់ពេលវេលាសំរាប់ភ្នាល់ ការកំណត់ពេលវេលាសំរាប់ភ្នាល់អាចមានការរំខាន កន្វះខាននៃការតភ្ជាប់ និង បញ្ហាបច្ចេកទេស។ រាល់ការភ្នាល់ទាំងអស់ដែលប្រើប្រាស់ការកំណត់ម៉ោងភ្នាល់ជាការប្រថយប្រថានទាំងស្រុងដោយអ្នកលេងផ្ទាល់ ហើយក្រុមហ៊ុនមានការសំរេចចិត្តចុងក្រោយសំរាប់ទទួលឬបដេសេធការភ្នាល់។

9. ផ្ទាំងបង្ហាញពិន្ទុ

9.1. ពិន្ទុដែលបង្ហាញនៅក្នុងហ្គេមភ្នាល់លេខមានលក្ខណៈពិសេសដែលនឹងបង្ហាញដោយផ្សាយផ្ទាល់និងកំណត់ដោយប៊ូតុងចុចលើលទ្ទផល។
ផ្ទាំងបង្ហាញលទ្ទផលរបស់ហ្គេមភ្នាល់លេខត្រូវបានជំនួសដោយផ្ទាំងលទ្ទផលដែលមានក្នុងការផ្សាយផ្ទាល់។

9.2. ផ្ទាំងបង្ហាញលទ្ទផលនឹងបង្ហាញនូវលទ្ទផលសំរាប់គ្រាប់បាល់និមួយៗដែលត្រូវបានចាប់ពីម៉ាស៊ីន សំរាប់ធ្វើជាលទ្ទផលរាល់ប្រភេទភ្នាល់ទាំងអស់។ សំរាប់លទ្ទផលនៅគ្រាប់បាល់ចុងក្រោយ O/U - O/E និង warrior ឬ FT O/E វានឹងបង្ហាញនៅពេលគ្រាប់បាល់ទីបីចេញលទ្ទផល។ រាល់លទ្ទផលទាំងអស់របស់ "U" ឬ "O" នឹងបង្ហាញជាចំនួនសរុបបញ្ចូលគ្នា និង តាមដៃមាននៅលើលទ្ទផល ដែលត្រូវបានបំបែកដោយសញ្ញាក្បៀស។

ឧទាហរណ៍៖ លទ្ទផល "44,01234" មានន័យថាលទ្ទផល "44" ដែលចេញលទ្ទផលក្នុងដៃ "01234"។

ការបង្ហាញលទ្ទផលបែបនេះ
ជាគោលបំណងដើម្បីអោយភ្ញៀវប្រើវាជាព៌តមានយោងសំរាប់អោយគាត់អាចកំណត់ពីលទ្ទភាពក្នុងការចេញលទ្ទផលម្តងៗដោយផ្អែកទៅលើលទ្ទផលពីមុន។